សេវាគ្រប់គ្រងប្រាក់បៀវត្សរ៍

ការគ្រប់គ្រង ចាត់ចែង និងរាយការណ៍ប្រាក់បៀវត្សរ៍  – ទាំងអស់នៅក្រោមដំបូលតែមួយ

ហេតុអ្វីសេវាកម្មគ្រប់គ្រងប្រាក់បៀវត្សរ៍?

ក្នុងនាមជាម្ចាស់អាជីវកម្ម តែងតែមានទំនួលខុសត្រូវជាច្រើន។ ការគ្រប់គ្រងប្រាក់បៀវត្សរ៍គឺជាផ្នែកមួយនៃទំនួលខុសត្រូវ ប៉ុន្តែវាមិនគួរចំណាយពេលវេលានិងការខំប្រឹងប្រែងច្រើនពេកទេ។ ការគ្រប់គ្រងប្រាក់បៀវត្សរ៍ដោយខ្លួនឯង អាចជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនតូចៗ។

តើអ្នកធ្វើអ្វី ដើម្បីបើកប្រាក់បៀវត្សរ៍បុគ្គលិកផ្សេងៗគ្នា ដោយអាស្រ័យលើ សំណងចំណាយឲ្យបុគ្គលិក ប្រាក់កម្ចីរបស់បុគ្គលិក ការកាត់កងនិងការឈប់ និងកត្តាផ្សេងៗ ទៀតដែលប្រែប្រួល ពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត? ដោយប្រើសេវារបស់យើង អ្នកមិនត្រឹមតែអាចចំណេញពេលវេលាដើម្បីជំរុញកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចសន្សំសំចៃថ្លៃដើមប្រតិបត្តិការបាន ៥០% ដែរ! អ្វីដែលអ្នកត្រូវធ្វើគឺផ្ញើជូនយើងនូវអត្ថប្រយោជន៍ប្រចាំខែយោងតាមកិច្ចសន្យា ហើយយើងអាចគណនាប្រាក់ខែអោយអ្នក។ ការសន្សំសំចៃទាំងពេលវេលានិងថវិកាសុវត្ថិភាពទិន្នន័យកាន់តែច្រើន និងទំនុកចិត្តរបស់អ្នកចំពោះអ្នកជំនាញដែលដឹងអំពីមុខងារបើកប្រាក់បៀវត្សរ៍របស់អ្នកគឺជាហេតុផលដែលជំរុញឲ្យអាជីវកម្មមួយចំនួន ប្រើប្រាក់សេវាកម្មបើកប្រាក់បៀវត្សរ៍របស់ពួកយើង។

យើងនៅទីនេះដើម្បីជួយអ្នក

ទាក់ទងមកយើងសម្រាប់ការពិគ្រោះយោបល់ដំបូងដោយឥតគិតថ្លៃ ការផ្តល់យោបល់ឫការសួរពីតម្លៃ។

ទូរស័ព្ទលេខ៖ ០៨៥ ៣៦ ៨៨៨៨

អ៊ីមែល៖ admin@advancegroupkh.com