ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០០៦។

ច្បាប់នេះមានគោលបំណងសម្រួលដល់ការដោះស្រាយជាបន្ទាន់ តាមការផ្សះផ្សានូវរិវាទពាណិជ្ជកម្មដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមការស្ម័គ្រចិត្តរបស់ភាគីរិវាទដើម្បីការពារសិទ្ធិនិងផលយ្រយោជន៏នៃភាគីវិវាទទាំងនេះ និងដើម្បីលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ច្បាប់នេះ មិនប៉ះពាល់ដល់អានុភាពគតិយុត្តិនៃច្បាប់នានាឯទៀតរបស់ព្រះរាជាណាចក្រកម្ពុជាដែលនៅក្នុងនោះ ករណីរិវាទខ្លះផ្សះផ្សាបាន ឬ ដោះស្រាយបានតាមនីតីរិធីផ្សេងៗនៀត និងរិវាទខ្លះទៀតផ្សះផ្សារមិនបាន ។