ពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម
Applicable Industries: កសិកម្ម

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ៧៩ ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់គណនេយ្យ និងសវនកម្ម។ អនុក្រឹត្យនេះកំណត់អំពីទឹកប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់គណនេយ្យ និងសវនកម្ម និងកំណត់អំពីយន្តការគ្រប់គ្រងពិន័យអន្តរការណ៍ ក្នុងគោលបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ គណនេយ្យករ និងសវនករ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

អនុក្រឹត្យមានវិសាលភាពអនុវត្តចំពោះ៖

  • សហគ្រាស ឬនីតិបុគ្គល ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និង/ឬនៅអគ្គនាយកដ្ឋានពន្ធដារ ជាសហគ្រាសអ្នកជាប់ពន្ធធំ និងសហគ្រាសអ្នកជាប់ពន្ធមធ្យម
  • គ្រប់អង្គភាពមិនស្វែងរកប្រាក់ចំណេញដែលបានចុះបញ្ជីជាមួយក្រសួង និងស្ថាប័នជំនាញ
  • គ្រប់គណនេយ្យករ​ និងសវនករ ដែលជាសមាជិករបស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជានិងទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និង/ឬសវនករពី ក.ជ.គ

សហគ្រាសអ្នកជាប់ពន្ធធំត្រូវទទួលរងពិន័យអន្តរការណ៍ជាប្រាក់ចំពោះបទល្មើសដូចខាងក្រោម៖

ក- ការប្រើការិយបរិច្ឆេទគណនេយ្យខុសពីច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដោយគ្មានការអនុញ្ជាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២.០០០. ០០០ (ពីរលាន)រៀល។

ខ- ការមិនប្រើភាសាខ្មែរនៅក្នុងបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២ ០០០.០០០(ពីរលាន)រៀល។

គ-  ការប្រើរូបិយប័ណ្ណនៅក្នុងបញ្ជីគណនេយ្យ  និងរបាយការណ៍ហិរញ្ញវត្ថុ ក្រៅពីប្រាក់រៀល ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២,០០០,០០០(ពីរលាន)រៀល។

ឃ- ការមិនដាក់ ឬភាពយីតយ៉ាវក្នុងដាក់របាយការណ៍ហិរញ្ញវត្ថុ មកអគ្គលេខាធិការដ្ឋាននៃ ក.ជ.គ តាមពេលវេលាកិណត់ ត្រូវពិន័យអន្តរការណ៏ជាប្រាក់ ២.០០០.០០០(ពីរលាន)រៀល។

ង- ការមិនកាន់បញ្ជីគណនេយ្យ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០.០០០0.០០០((ដប់លាន)រៀល។

ច- ការមិនរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារគណនេយ្យជាធរមាន ត្រូវពិន័យអន្តរការណ៍ជាប្រាក់១០.០០០.០០០(ដប់លាន)រៀល។

ឆ- ការខកខានមិនដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២០.០០០.០០០(ម្ភៃលាន)រៀល។

ជ- ការមិនប្រើរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យជាធរមាន  សម្រាប់ការបំពេញកាតព្វកិច្ចសារពើពន្ធ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០, ០០០.០០០(ដប់លាន)រៀល។

ឈ-ការមិនរក្សាទុកឯកសារគណនេយ្យតាមច្បាប់កំណត់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០,០០០.០០០ (ដប់លាន) រៀល។

សហគ្រាសអ្នកជាប់ពន្ធមធ្យមត្រវទទួលរងពិន័យអន្តរការណ៍ជាប្រាក់ចំពោះបទល្មើសដូចខាងក្រោម៖

ក- ការប្រើការិយបរិច្ឆេទគណនេយ្យខុសពីច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១. ៥០០. ០០០ (មួយលានប្រាំសែន)រៀល។

ខ- ការមិនប្រើភាសាខ្មែរនៅក្នុងបញ្ជីគណនេយ្យ  និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១. ៥០០. ០០០ (មួយលានប្រាំសែន)រៀល។

គ- ការប្រើរូបិយប័ណ្ណនៅក្នុងបញ្ជីតណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ក្រៅពីប្រាក់រៀល ដោយគ្មានការអនុញ្ញាត ត្រូវពិន័យអន្តរការណ៏ជាប្រាក់ ១. ៥០០. ០០០ (មួយលានប្រាំសែន)រៀល។

ឃ- ការមិនដាក់ ឬភាពយីតយ៉ាវក្នុងដាក់របាយការណ៍ហិរញ្ញវត្ថុ មកអគ្គលេខាធិការដ្ឋាននៃ ក.ជ.គ, តាមពេលវេលាកំណត់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២.០០០.០០០ (ពីរលាន)រៀល។

ង- ការមិនកាន់បញ្ជីគណនេយ្យ ត្រូវពិន័យអន្តរការណ៏ជាប្រាក់ ១០.០០០.០០០ (ដប់លាន) រៀល។

ចំពោះសវនករជានីតិបុគ្គល ត្រូវទទួលរងពិន័យអន្តរការណ៍ជាប្រាក់ចំពោះបទល្មើសដួចខាងក្រោម៖

ក- ការយឺតយ៉ាវក្នុងការបង់កម្រៃអាជ្ញាបណ្ណសវនកម្មប្រចាំឆ្នាំ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២០០.០០០ (ពីរសែន)រៀល ក្នុង ១ (មួយ) ថ្ងៃ គិតពីថ្ងៃអស់សុពលភាពនៃអាជ្ញាបណ្ណ។

ខ- ការយឺតយ៉ាវក្នុងការស្នើសុំបន្តអាជ្ញាបណ្ណសវនកម្មត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២០០.០០០ (ពីរសែន)រៀល ក្នុង១(មួយ) ថ្ងៃ គិតពីថ្ងៃអស់សុពលភាពនៃអាជ្ញាបណ្ណ។

គ ការផ្តល់សេវាសវនកម្មជួនសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដោយមិនស្របតាមលក្ខខណ្ឌដែលកំណត់ក្នុងកថាខណ្ឌទី១ នៃមាត្រា ១៥ នៃច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២០.០០០. ០០០ (ម្ភៃលាន)រៀល។

ឃ- ការផ្តល់សេវាកម្មជូនសហគ្រាស  ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ  ដោយមិនស្របតាមលក្ខខណ្ឌដែលកំណត់ក្នុងកថាខណ្ឌទី២ នៃមាត្រា ១៥ នៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ២០, ០០០, ០០០ (ម្ភៃលាន)រៀល។

ង- ការផ្តល់សេវាកម្មសវនកម្មជូនសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដោយមិនស្របតាមលក្ខខណ្ឌដែលកំណត់ក្នុងកថាខណ្ឌទី៣ នៃមាត្រា ១៥ នៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ៣០0.០០0.០០០ (សាមសិបលាន)រៀល។

ករណីមិនរាងចាល និងការយឺតយ៉ាវមិនបានបង់ប្រាក់ពិន័យតាមកាលកំណត់

ក្នុងករណីបុគ្គលល្មើស ធ្លាប់ទទួលរងពិន័យអន្តរការណ៍ម្តងហើយ ប៉ុន្តែនៅបន្តប្រព្រឹត្តអំពើល្មើសដដែលបុគ្គលល្មើសនោះត្រូវទទួលរងការពិន័យអន្តរការណ៍បន្ថែមជាប្រាក់ដូចខាងក្រោម

- មិនរាងចាលលើកទី១ ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍គុណនឹងពីរដង នៃប្រាក់ពិន័យអន្តរការណ៍ដែលបង់លើកដំបូង

- មិនរាងចាលលើកទី២ ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍គុណនឹងពីរដង នៃប្រាក់ពិន័យអន្តរការណ៍ដែលបង់ក្នុងករណីមិនរាងចាលលើកទី១

- មិនរាងចាលលើកទី៣ ក.ជ.គ សម្រេច ព្យួរ ឬដកហូត អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្មចំពោះគណនេយ្យករ និងសវនករ។ ក.ជ.គ. នឹងរៀបចំលិខិតស្នើសុំទៅក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន ចំពោះសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ។

ក្នុងករណីបុគ្គលល្មើសមិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ (សាមសិប ថ្ងៃ ចំនួនទីកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវដំឡើងជាពីរដង។ ករណីការខកខានបង់ប្រាក់ពិន័យអន្តរការណ៍លើសពី ៦០ (ហុកសិប ថ្ងៃចំនួនទីកប្រាក់ពិន័យអន្តរការណ៍នេះនឹងត្រូវតំឡើងជាបីដង។ ករណីការខកខានបង់ប្រាក់ពិន័យអន្តរការណ៍ផុតរយៈពេល ៩០ (កៅសិប) ថ្ងៃ ក.ជ.គ. នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

រយះពេល ៣០(សាមសិបថ្ងៃ) ៦០(ហុកសិបថ្ងៃ) និង ៩០ (កៅសិបថ្ងៃ) ចាប់គិតពីថ្ងៃបុគ្គលល្មើសទទួលបានលិខិតជូនដំណឹងអំពីការបង់ប្រាក់ពិន័យអន្តរកាណ៍ពី ក.ជ.គ. ។