ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១

ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុកម្ពុជាសម្រាប់ឆ្នាំ ២០២០ ត្រូវបានអនុម័តនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ហើយចូលជាធរមានចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ តទៅ។

យើងសង្ខេបការផ្លាស់ប្តូរដូចខាងក្រោម៖

ពន្ធលើប្រាក់ចំណូល

ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាស ឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមានចាត់ទុកជានីតិបុគ្គល ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមថ្នាក់ដែលត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពន្ធបង់មុនលើការបែងចែកភាគលាភ

ពន្ធបង់មុនលើការបែងចែកភាគលាភត្រូវបានកំណត់ដូចតទៅ៖

 1. វៀរលែងតែ គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលស្ថិតក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ប្រសិនបើសហគ្រាសណាមួយបែងចែកភាគលាភចេញពីប្រាក់ចំណូលមុនបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទៅឱ្យអ្នកចូលហ៊ុនក្នុងស្រុក ឬអ្នកចូលហ៊ុនបរទេស សហគ្រាសនោះត្រូវបង់ប្រាក់ពន្ធដែលមានចំនួនស្មើនឹងផលគុណនៃទឹកប្រាក់ភាគភាគបំប៉ោងទៅតាមអត្រាពន្ធលើប្រាក់ចំណូល គុណនឹងអត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។
 2. ប្រាក់ពន្ធដែលបង់តាមកថាខណ្ឌ១ នៃមាត្រានេះត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងនឹងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាប់ពន្ធដែលមានការបែងចែក។ ប្រសិនបើឥណទានពន្ធមានចំនួនលើសពីប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ចំនួនលើសនោះត្រូវបានអនុញ្ញាតឱ្យយោងទៅមុខសម្រាប់កាត់កងនឹងពន្ធលើប្រាក់ចំណូលនៃឆ្នាំជាប់ពន្ធបន្តបន្ទាប់។
 3. ភាគលាភដែលបានបង់ពន្ធតាមកថាខណ្ឌ១ នៃមាត្រានេះ នៅពេលបែងចែកបន្តមិនត្រូវជាប់ពន្ធបង់មុនលើការបែងចែកភាគលាភដូចមានចែងក្នុងមាត្រានេះទៀតទេ។
 4. ពន្ធបង់មុនលើការបែងចែកភាគលាភដូចមានចែងក្នុងមាត្រានេះ មិនអនុវត្តទេ ចំពោះប្រាក់ចំណូលពីបុព្វលាភធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ នៅព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងកថាខណ្ឌ១ នៃមាត្រា២១ ថ្មី នៃច្បាប់នេះ។

ពន្ធលើការបែងចែកភាគលាភ

 • មិនត្រូវជាប់ពន្ធបង់មុនលើការបែងចែកភាគលាភ ប្រសិនបើប្រាក់ចំណូលដែលផ្ទេរនោះជាប្រាក់ចំណូលក្រោយការបង់ពន្ធលើប្រាក់ចំណូល
 • ត្រូវជាប់ពន្ធបង់មុនលើការបែងចែកភាគលាភ ប្រសិនបើប្រាក់ចំណូលដែលផ្ទេរនោះជាប្រាក់ចំណូលដែលមិនបង់ពន្ធលើប្រាក់ចំណូល
 • ត្រូវជាប់ពន្ធកាត់ទុកលើប្រាក់ចំណូលតាមអត្រា១៤%

ការគណនាបំណុលពន្ធ

 • គណនាបំណុលពន្ធសរុបតាមមាត្រា២០ ថ្មី (មួយ)។
 • ដកឥណទានដែលបានបង់តាមមាត្រា២៣ ថ្មី (ពីរ) និងឥណទានពន្ធបរទេសតាមមាត្រា៣៦ ប៉ុន្តែមិនឱ្យលើសបំណុលពន្ធ

ពន្ធតែមប្រិ៍សារពើពន្ធ

 1. ពន្ធតែមប្រិ៍សារពើពន្ធដែលជាគុណប្រយោជន៍ថវិកថ្នាក់ជាតិ ត្រូវបានផ្ទេរជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលរាជធានី ខេត្ត។
 2. ពន្ធតែមប្រិ៍សារពើពន្ធកំណត់លើបណ្ណប្រកាសនានា ជាអាទិ៍មានបណ្ណប្រកាសធ្វើឡើងលើកៅស៊ូ ក្រដាសធម្មតា ក្រណាត់ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មនានា ផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។
 3. អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចេញលិខិតអនុញ្ញាតទាក់ទងនឹងបណ្ណប្រកាសដែលមិនទាន់បានបង់ពន្ធតែមប្រិ៍សារពើពន្ធឡើយ។
 4. ដែនអនុវត្តនៃពន្ធតែមប្រិ៍សារពើពន្ធ ព្រមទាំងមូលដ្ឋានគិតពន្ធនេះត្រូវកំណត់ដោយអនុក្រឹត្យ។
 5. ពន្ធតែមប្រិ៍សារពើពន្ធមិនត្រូវអនុវត្តឡើយចំពោះបណ្ណប្រកាសដែលត្រូវបានផ្សព្វផ្សាយក្នុងគោលបំណងមិនស្វែងរកប្រាក់ចំណេញជាអាទិ៍មាន៖
 • ស្លាកយីហោសម្រាប់ការអប់រំសង្គម ការការពារបរិស្ថាន ការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ការការពារព្រៃឈើនិងសត្វព្រៃ ការអប់រំច្បាប់ចរាចរណ៍
 • ស្លាកយីហោរបស់អង្គការជាតិនិងអង្គការអន្តរជាតិ និង

ស្លាកយីហោរបស់ស្ថាប័នរដ្ឋ។