ហត្ថពលកម្មបរទេស (កូតា) និងពន្យាសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ2024
Applicable Industries: គ្រប់វិស័យ

នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2023 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង ស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) និងពន្យាសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ2024។

នេះ​សូម​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស ឬ​គ្រឹះស្ថាន​ទាំងអស់​ដែល​ជួល​និយោជិត​បរទេស​មក​ដាក់ពាក្យ​សុំ​អនុម័ត​ហត្ថពលកម្មបរទេស (កូតា) ​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ តាមរយៈ​គេហទំព័រ​៖ www.fwcms.mlvt.gov.kh ។

ប្រសិនបើម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថានដែលជួលនិយោជិតបរទេសដោយមិនបានអនុម័តហត្ថពលកម្មបរទេស (កូតា)  បំពានលើមាត្រា ២៦៤ នៃច្បាប់ការងារ ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថានត្រូវពិន័យជាប្រាក់ពីហុកសិបមួយថ្ងៃទៅកៅសិបថ្ងៃនៃថ្ងៃ ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ ឬ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ថ្ងៃ ទៅ​មួយ​ខែ តាម​មាត្រា ៣៦៩ នៃ​ច្បាប់​ការងារ។