ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសលេខ ២៤៧/២២ ប្រកាសស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣។

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​សាកល្បង​មាន​ចំនួន ១៩៨ ដុល្លារ​ក្នុង​មួយ​ខែ។ ចប់រយៈពេលសាកល្បង កម្មករនិយោជិតពេញសិទ្ធិ ​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០០ ដុល្លារ​អាមេរិក។