ពន្ធលើចំណេញមូលធនត្រូវបានពន្យារពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤
Applicable Industries: កសិកម្ម

នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ (“GDT”) បានចេញសេចក្តីជូនដំណឹងលេខ ៤៥៧៧ GDT ("សេចក្តីជូនដំណឹង ៤៥៧៧") ដែលពន្យារពេលការអនុវត្តប្រកាស ៣៤៦ MEF.P ស្តីពីពន្ធលើចំណេញមូលធន ("ប្រកាស ៣៤៦") ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។

GDT ធ្លាប់ចេញសេចក្តីណែនាំលេខ ២៤០៩៤ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ ("សេចក្តីណែនាំ ២៤០៩៤") បានពន្យារពេលពន្ធលើចំណេញមូលធនដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។

វិធានការនេះគឺជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយបន្ទុកអ្នកជាប់ពន្ធ។