នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ និយតករគណនេយ្យ និងសវនកម្ម (ន.គ.ស.) បានចេញសេចក្តីជូនដំណឹងលេខ ០៦៧ ស្តីពីការផ្តល់ពេលវេលាបន្ថែមសម្រាប់ការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២១ សម្រាប់អង្គភាពមិនរកប្រាក់ចំណេញ (NPEs)។
ដោយអនុលោមតាមសេចក្តីណែនាំលេខ ០១០ ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ស្តីពីកាតព្វកិច្ចគណនេយ្យ និងសវនកម្មសម្រាប់អង្គការមិនរកប្រាក់ចំណេញ និងសេចក្តីជូនដំណឹងលេខ ០៥៩ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ ស្តីពីការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២១ តាមរយៈប្រព័ន្ធ អនឡាយ (E-Filing for NFPEs) ដើម្បីសម្រួលដល់អង្គភាពមិនរកប្រាក់ចំណេញ ដែលមិនអាចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. ទាន់ពេលកំណត់ ន.គ.ស. សម្រេចចិត្តផ្តល់ពេលវេលាបន្ថែម៖
បន្ទាប់មក ន.គ.ស. ចេញសេចក្តីជូនដំណឹងលេខ ០៦៩ ចុះថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២។ ន.គ.ស. សម្រេចផ្តល់ពេលវេលាបន្ថែមចំនួន 10 ថ្ងៃ៖
ប្រសិនបើអង្គភាព មិនដាក់របាយការណ៍ហិរញ្ញវត្ថុទៅ ន.គ.ស. ដោយផ្អែកលើពេលកំណត់ខាងលើ អាចដាក់លិខិតស្នើសុំពន្យារពេលទៅ ន.គ.ស. ដោយបញ្ជាក់ពីហេតុផលសមស្របមុនកាលបរិច្ឆេទផុតកំណត់នៃរបាយការណ៍ហិរញ្ញវត្ថុ។ ន.គ.ស. នឹងពិនិត្យ និងផ្តល់ការសម្រេចលើសំណើនិមួយៗ ដោយផ្អែកលើហេតុផល និងទិដ្ឋភាពជាក់ស្តែង។
ការខកខាន ឬយឺតយ៉ាវមិនបានដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ មក ន.គ.ស. តាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ ជាកម្មវត្ថុនៃការពិន៍យអន្តរការណ៍ ដែលមានចែងក្នុងអនុក្រឹត្យលេខ ៧៩ ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងអាចមានវិធានការរដ្ឋបាលផ្សេងទៀត ដោយអនុលោមតាមច្បាប់និងបទប្បញ្ញតិពាក់ព័ន្ធជាធរមាន។
ស្វែងយល់បន្ថែម៖ អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់គណនេយ្យ និងសវនកម្ម
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: