ការផ្តល់ពេលវេលាបន្ថែមសម្រាប់ការបញ្ជូនសេចក្តីជូនដំណឹងអំពីការប្រើប្រាស់ភាសាអង់គ្លេស
Applicable Industries: កសិកម្ម

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ និយ័តករគណនេយ្យ និងសវនកម្ម (ACAR) បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ពេលវេលាបន្ថែមសម្រាប់ការបញ្ជូនសេចក្តីជូនដំណឹងអំពីការប្រើប្រាស់ភាសាអង់គ្លេសក្នុងប្រព័ន្ធគណនេយ្យទៅ ACAR ។

ដើម្បីជួយសហគ្រាសដែលប្រឈមមុខនឹងបញ្ហា ឬមិនទាន់ដាក់សេចក្តីជូនដំណឹងអំពីការប្រើប្រាស់ភាសាអង់គ្លេសក្នុងប្រព័ន្ធគណនេយ្យ ACAR សម្រេចផ្តល់ពេលវេលាបន្ថែមចំនួន ៣០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។ ការខកខានក្នុងការបំពេញកាតព្វកិច្ចនេះ បណ្តាលអោយមានការពិន័យ ក្នុងអនុក្រឹត្យលេខ ៧៩ ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់គណនេយ្យ និងសវនកម្ម។

ចុចទីនេះ ដើម្បីស្វែងយល់អនុក្រឹត្យលេខស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់គណនេយ្យ និងសវនកម្ម។