ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញ ប្រកាសលេខ០៨៩ សហវ.ប្រក ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០។ ប្រកាសនេ មានគោលដៅកំណត់យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។
វិសាលភាព
ប្រកាសនេះ មានវិសាលភាពអនុវត្តលើសកម្មភាពពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្តនៅព្រះរាជាណាចក្រកម្ពជា។
ស្ថាប័នគ្រប់គ្រង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ត។ក្រសួង មាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការ ក្នុងការបំពេញមុខងារ និងភារកិច្ចនេះ។
មន្ទីរសេដ្ឋកិច្ច និងហិរញ្ជវត្ថុរាជធានី-ខេត្ត បំពេញភារកិច្ចសម្របសម្រួល និងគាំទ្រការងារគ្រប់គ្រងនិងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅតាមរាជធានី-ខេត្ត ក្នុងនាមជាសេនាធិការ របស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។
កិច្ចដំណើរការអាជីវកម្ម និងអាជ្ញាបណ្ឌ
កិច្ចដំណើរការអាជីវកម្ម
អាជ្ញាបណ្ណ
អាជ្ញាបណ្ណដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មចេញដោយមន្ទីរ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃប្រកាសនេះមាន៖
អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មចេញដោយមន្ទីរ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃប្រកាសនេះចែកចេញជាពីរប្រភេទ៖
ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណ ត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះ។
ថ្លៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម
ថ្លៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបានកំណត់ទៅតាមប្រភេទ និងទំហំដូចខាងក្រោម៖
ប្រភេទ | ទំហំ | ថ្លៃអាជ្ញាបណ្ណ/លិខិតអនុញ្ញាតអាជីវកម្ម(រៀល) |
សំណង់ផ្ទុះល្វែង | ១ ផ្ទុះល្វែង | ១០០.០០០រៀល/១ល្វែង |
សំណង់ភូមិគ្រឹះ | ១ ភូមិគ្រឹះភ្លោះ | ១០០. ០០០រៀល/១ភូមិគ្រឹះភ្លោះ |
១ ភូមិគ្រឹះទោល | ២០0.0០០០រៀល/១ភូមិគ្រឹះទោល | |
សំណង់អគារសហកម្មសិទ្ធិ | ១ - ២បន្ទប់គេង | ១០០. ០០០រៀល/១យូនីត |
៣ បន្ទប់គេងឡើង | ២០០. ០០០រៀល/១យូនីត | |
ដីឡូត៍ | ម៉ែត្រការ៉េ | ១. ០០០រៀល/១ម៉ែត្រការ៉េ |
ព័ត៌មានដែលបានផ្តល់នៅទីនេះ គឺសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានបំណងបង្កើតជាដំបូន្មានវីជ្ជាជីវៈឡើយ។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬការគាំទ្រណាមួយទាក់ទងនឹងព័ត៌មានខាងលើសូមទាក់ទងមកយើងខ្ញុំតាមរយៈ 085 36 8888 / 070 399 888 admin@advancegroupkh.com ។
Share this: