ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានប្រកាសឱ្យប្រើព្រះរាជក្រមនស/រកម/១១២០/០៣១ នៅថ្ងៃទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

គោលបំណង

ច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្មដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្ម សិទ្ធិនិងកាតព្វកិច្ចរបស់រូបវន្តបុគ្គលនិងនីតិបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្មនិងកំណ ត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្មព្រមទាំងបង្កើតស្តង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

 

វិសាលភាព

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សរសេរជាអក្សរកាត់ គ.ល.ភ. ដែលមានសមត្ថកិច្ចក្នុងការស្នើឡើងនូវគោលនយោបាយ ចេញបទប្បញ្ញត្តិ គ្រប់គ្រង ត្រួតពិនិត្យ ផ្តល់អាជ្ញាបណ្ណប្រមូលចំណូល និងចាត់វិធានការចាំបាច់ទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្ម។

 

តំបន់ល្បែងពាណិជ្ជកម្ម

តំបន់ល្បែងពាណិជ្ជកម្មត្រូវបែងចែកជា៖

១. តំបន់ហាមឃាត់ និង

២. តំបន់អនុញ្ញាត។

ល្បែងកាស៊ីណូនិងល្បែងភ្នាល់ត្រូវបានអនុញ្ញាតឱ្យដំណើរការក្នុងបរិវេណកាស៊ីណូប៉ុណ្ណោះ។

តំបន់ហាមឃាត់ គឺជាទីតាំងភូមិសាស្ត្រដែលត្រូវហាមឃាត់ចំពោះល្បែងពាណិជ្ជកម្មត្រប់ប្រភេទ ឬ ឬចំពោះល្បែងពាណិជ្ជកម្មមួយចំនួន ដោយមូលហេតុអភិរក្ស វប្បធម៌ សាសនា ឬដោយសេចក្តីត្រូវការចាំបាច់ ឬមូលហេតុផ្សេងទៀត។ ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់និងប្រភេទល្បែងពាណិជ្ជកម្មដែលត្រូវរងការហាមឃាត់ត្រូវកំណត់ដោយអនុក្រឹត្យ។ តំបន់អនុញ្ញាតគឺជាទីតាំងភូមិសាស្ត្រទាំងឡាយណាក្រៅពីតំបន់ហាមឃាត់។

 

កាស៊ីណូ

មានតែកម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណឬនីតិបុគ្គលដែលបានចុះបញ្ជីពាណិជ្ជកម្មនិងចុះបញ្ជីពន្ធដារស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបានចុះកិច្ចព្រមព្រៀងប្រតិបត្តិការកាស៊ីណូជាមួយកម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណទេ ទើបអាចដាក់ពាក្យ| ស្ទីសុំអាជ្ញាបណ្ណកាស៊ីណូបាន។

កឋាខណ្ឌទី១ខាងលើ ត្រូវយកមកអនុវត្តផងដែរ បំពោះកម្មសិទ្ធិករកាស៊ីណូឬនីតិបុគ្គលដែលបានចុះបញ្ជីពាណិជ្ជកម្មនិងចុះបញ្ជីពន្ធដារស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបានចុះកិច្ចព្រមព្រៀងប្រតិបត្តិការកាស៊ីណូជាមួយកម្មសិទ្ធិករកាស៊ីណូ។

ពាក្យស្នើសុំអាជ្ញាបណ្ណភាស៊ីណូត្រូវដាក់ជូនគ. ល.ក. ដោយភ្ជាប់មកជាមួយនូវ៖

  • ឯកសារនិង ព័ត៌មានក្នុងទម្រង់និងតាមនីតិវិធីដែលកំណត់ដោយគ. ល.ក.។
  • កម្រៃទម្រង់ការក្នុងចំនួននិងតាមបែបបទដែលកំណត់ដោយគ. ល.ក.។ .
  • ប្រាក់តម្កល់សម្រាប់ចំណាយរបស់គ.ល.ក. ក្នុងការសិក្សា ស្រាវជ្រាវ ស៊ើបអង្កេត ឬជួលជំនាញការជាដើម ដែលចាំបាច់ត្រូវធ្វើឡើងក្នុងដំណើរការវាយតម្លៃលើពាក្យស្នើសុំនោះ តាំងពីចាប់ផ្តើមរហូតដល់ចប់ ក្នុងចំនួននិងតាមបែបបទដែលកំណត់ដោយគ.ល.ក.។ និង
  • ប្រាក់តម្កល់សម្រាប់ធានាអាជីវកម្មតាមការកំណត់របស់គ.ល.ក.។

 

បុគ្គលិកពិសេស

បុគ្គលិកពិសេសគឺជាបុគ្គលដែលបម្រើការក្នុងកាស៊ីណូនិងមានសមត្ថកិច្ចជាអ្នកគ្រប់គ្រងដែលមានសិទ្ធិធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងការបាត់ចែងលើប្រតិបត្តិការកាស៊ីណូឬបុគ្គលិកដែលមានមុខងារនិងភារកិច្ចដូចខាងក្រោម៖

ក. ដំណើរការល្បែងក្នុងកាស៊ីណូ។

ខ. ការចរាចរសាច់ប្រាក់ឬកាក់ល្បែងនៅក្នុងបរិវេណកាស៊ីណូ។

គ. ការប្តូរប្រាក់ឬកាក់ល្បែងទៅឱ្យភ្ញៀវល្បែងនៅក្នុងកាស៊ីណូ។

ឃ. ការរាប់ប្រាក់ឬកាក់ល្បែងនៅក្នុងបរិវេណកាស៊ីណូ។

ង. ការរក្សាសុវត្ថិភាពនិងការតាមដានត្រួតពិនិត្យនៅក្នុងកាស៊ីណូ។

ច. ដំណើរការ ការថែរក្សា ការដំឡើង ឬការជួសជុលតុល្បែង ម៉ាស៊ីនល្បែង ឬឧបករណ៍ល្បែងពាណិជ្ជកម្មដទៃទៀតនៅក្នុងកាស៊ីណូ។

ឆ. ការគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពទាំងអស់ខាងលើ។

ជ. សកម្មភាពផ្សេងទៀតពាក់ព័ន្ធនឹងប្រតិបត្តិការកាស៊ីណូ​ ដែលកំណត់ដោយគ.ល.ក. ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ប្រតិបត្តិករកាស៊ីណូ។

 

អ្នកជំរុញល្បែងពាណិជ្ជកម្ម

អ្នកជំរុញល្បែងពាណិជ្ជកម្មត្រូវបានអនុញ្ញាតឱ្យនាំភ្ញៀវល្បែងមកលេងនៅកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត ដោយដើរតួជាភ្នាក់ងាររបស់ប្រតិបត្តិករកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មមួយ ឬច្រើន ហើយសម្របសម្រួលអប្បហារ ការដឹកជញ្ជូន ការស្នាក់នៅ ការកម្សាន្ត និងអត្ថប្រយោជន៍ផ្សេងទៀតចំពោះភ្ញៀវល្បែង ជាថ្នូរនឹងកម្រៃជើងសាឬតម្លៃតបស្នងផ្សេងទៀត។ អ្នកជំរុញល្បែងពាណិជ្ជកម្ម ក៏ត្រូវបានអនុញ្ញាតផងដែរឱ្យផ្តល់ឥណទានសម្រាប់ការលេងល្បែង ក្នុងនាមខ្លួនផ្ទាល់ឬក្នុងនាមជាភ្នាក់ងាររបស់ប្រតិបត្តិករកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម។​ អ្នកជំរុញល្បែងពាណិជ្ជកម្ម អាចនាំនិងផ្តល់តំណទានដល់ភ្ញៀវល្បែងដែលមិនមែនជានិវាសនជនឬមិនមានសញ្ជាតិខ្មែរតែប៉ុណ្ណោះ។

មុនពេលចាប់ផ្តើមប្រតិបត្តិការ អ្នកជំរុញ្ញល្បែងពាណិជ្ជកម្មត្រូវមានអាជ្ញាបណ្ណពីគ.ល.ក.។ មានតែនីតិបុគ្គលដែលបានចុះ មកអាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណជាអ្នកជំរុញល្បែងពាណិជ្ជកម្ម។

 

អាជ្ញាបណ្ណល្បែងភ្នាល់ អាជ្ញាបណ្ណល្បែងផ្សងសំណាង និងអាជ្ញាបណ្ណល្បែងពាណិជ្ជកម្មដទៃទៀត

ប្រភេទនិងចំនួននៃអាជ្ញាបណ្ណល្បែងភ្នាល់ អាជ្ញាបណ្ណល្បែងផ្សងសំណាង និងអាជ្ញាបណ្ណល្បែងពាណិជ្ជកម្មដទៃទៀត ត្រូវកំណត់ដោយប្រកាសរបស់គ.ល.ក.។

នីតិវិធី បែបបទ កាតព្វកិច្ចផ្សេងៗ និងលក្ខខណ្ឌនៃការផ្តល់ ការផ្ទេរ និងការបន្តសុពលភាពអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើ ត្រូវកំណត់ដោយប្រកាសរបស់គ.ល.ក. ហើយលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណ ក៏ត្រូវមានចែងផងដែរអំពីប្រាក់តម្កល់សម្រាប់ធានាអាជីវកម្មដែលប្រតិបត្តិករល្បែងភ្នាល់ ប្រតិបត្តិករល្បែងផ្សងសំណាង និងប្រតិបត្តិករល្បែងពាណិជ្ជកម្មដិទៃទៀត ត្រូវរក្សាក្នុងចំនួននិងតាមបែបបទដែលកំណត់ដោយគ.ល.ក.។

 

អាជ្ញាបណ្ណអ្នកផលិត អ្នកដំរឡើង អ្នកនាំចូល អ្នកលក់ ឬអ្នកែចកចាយឧបករណ៍និង/ឬកម្មវិធីល្បែង

អាជ្ញាបណ្ណអ្នកផលិត អ្នកដំឡើង អ្នកនាំចូល អ្នកលក់ និងអ្នកចែកចាយឧបករណ៍ និង/ឬកម្មវិធីល្បែងត្រូវកំណត់ដោយគ.ល.ក.។

នីតិវិធី បែបបទ កាតព្វកិច្ចផ្សេងៗ និងលក្ខខណ្ឌនៃការផ្តល់ ការផ្ទេរ និងការបន្តសុពលភាពអាជ្ញាបណ្ណដូចមានបែងក្នុងកឋាខណ្ឌទី១ខាងលើ ត្រូវកំណត់ដោយប្រកាសរបស់គ.ល.ក. ហើយលក្ខខណ្ឌនៃការផ្តល់នឺត្រមានចែងផងដែរអំពីប្រាក់តម្កល់សម្រាប់ធានាអាជីវកម្ម ដែលប្រតិបត្តិករត្រូវរក្សាក្នុងចំនួននិងនុងការត្រួតពិនិត្យលើការផលិត ការដំឡើង ការនាំចូល ការលក់ឬចែកបាយឧបករណ៍ថុកំណត់ដោយប្រកាសរបស់គ.ល.ក.។